Tuesday, April 24, 2012

សេដ្ឋីកម្លោះស្មោះក្រមុំឆ្នាស់


សេដ្ឋីកម្លោះស្មោះក្រមុំឆ្នាស់
វាចារនិពន្ធ
តើជាកម្មពារ ឬ ជាព្រហ្មលិខិតទៅ?ដែលអ្នកបម្រើដូចខ្ញុំ មកវេទនាមាន​ ចៅហ្វាយ ចិត្តល្អតែមានកូនប្រុស កំពូលធ្វើអោយឈឺក្បាល។ធុញៗៗៗៗៗៗៗៗៗៗៗ តែខ្ញុំនៅតែរីករាយ និង ការលះបង់ របស់គេមកលើខ្ញុំ។ ទាស់តែម្យ៉ាងដែលគេធ្វើអោយខ្ញុំស្អប់គឺ....................................>>>>>>>>>>>>>>>>>>>>>>>>>>>><<<<<<<<<<<<<<<
វគ្គទី១

  • ·         ធុញៗៗៗៗៗៗៗៗៗៗៗៗៗៗ
  • ·         មានអីមែនទេអាតា?
  • ·         ឯងគិតទៅមើល ប៉ាខ្ញុំជាអ្នកបើកឡាននៅផ្ទះនោះ ចំណែកម៉ែធ្លាប់ជាមេដោះនៅផ្ទះលោកជំទាវតែខ្ញុំមិនមែនជាអ្នកបម្រើទេតែ ប្រើតែខ្ញុំសោះហើយ
  • ·          ឯខឹងធ្វើអីរីតា លោកជំទាវជាអ្នកមានគុណលើឯង ប៉ាឯងមានការងារធ្វើក៏ដោយសារលោក 
  • តែខ្ញុំមិនចូលចិត្តអាអ្នកមាននោះទេ ។
ទូតៗៗៗៗៗៗៗៗៗៗៗៗៗ
  • ថ្លង់ណាស់
  • ទិញប៉ោម២គីឡូ
  • នេះចាផ្លេគិតថាគេថ្លង់មែនទេ?
  • នេះអស់លុយប៉ុន្មាន?ក៏ឃើញហើយតែសំទោសបើខ្ញុំរំខានការសាសងគ្នារបស់អ្នកនាងនោះណា
  • ១៨,០០០រៀល​ ក៏ទៅវិញបានហើយ
  • អ្នកលក់អីសម្ដីអាក្រក់ម៉្លេះ
  • អាក្រក់ដាក់ភ្ញៀវអាក្រក់ដូចគ្នា ទៅៗៗៗៗៗៗ
សួរស្ដីប្រិយមិត្តនាងខ្ញុំឈ្មោះ សាអារីតា ជាកូនអ្នកលក់ផ្លែឈើនៅផ្សារធំថ្មីនេះ ហើយប៉ារបស់ខ្ញុំជាអ្នកបើកឡានរបស់ លោកម្ចាស់ វណ្ណដាយុទ្ធ និង លោកជំទាវ ភុជ្ជនី ដែលជាសេដ្ឋីប្រចាំរាជធានីភ្នំពេញ។លោកជំទាវចិត្តល្អណាស់ តែខ្ញុំមិនសូវត្រូវធាតុជាមួយកូនប្រុសរបស់លោកទេគឺ អ្នកប្រុស វណ្ណដាយុ នេះឯង ឬកខែងរែងគ្រអឹតគ្រទម ខ្ញុំស្អប់ចរិតនាយម្នាក់នេះណាស់
ឯប៊ុនធឿនជាមិត្តសម្លាញ់របស់ខ្ញុំគេលក់ប្រហិតក្បែរតូបរបស់ខ្ញុំ ពួកយើងធំជាមួយគ្នា។
  • អំបាញ់មិញដូចជាឮឈ្លោះគ្នាមែនទេកូន?
  • ចាស់ម៉ាក់គឺអ្នកប្រុសដាយុហ្នឹងណាម៉ាក់ មកទិញផ្លែឈើ
  • កូនថាអីអោយអ្នកប្រុស?
  • ខ្ញុំស្អប់ចរិកនាយម្នាក់នេះណាស់ម៉ាក់
  • គេជាអ្នកមានគុណលើគ្រួសារយើងណាកូន ងើយស្កកអោនដាក់គ្រាប់
  • ចាស៎ម៉ាក់
  • ស្អែកនេះលោកជំទាវ ឲ្យកូនទៅជួយរៀបចំអាហារឲ្យអ្នកប្រុស លោកត្រូវទៅ ចម្ការជូនអ៊ំវុនទៅមើលចៅឆ្លងទន្លេ
  • ចាស៎
ថ្ងៃនេះជាថ្ងៃដែលខ្ញុំស្អប់បំផុតហើយ
  • អូ!រីតា មកធ្វើម្ហូបមែនទេ?
  • ចាស៎ បងម្លិះ ជួយខ្ញុំតិចទៅណា
  • បាទ!
  • ជួយកឲ្យអ្នកប្រុសមករំខានខ្ញុំធុញពេញទំហឹងហើយ
  • បាទ តែបងមិនហ៊ានធានាទេថាអ្នកប្រុសស្តាប់ឬអត់នោះ?
  • មិនអីទេតាមអ្វីដែលអាចធ្វើបានទៅ
  • បាទ បងទៅវិញហើយ
  • ចាស៎
ខ្ញុំដើរចូលផ្ទះបាយ ផ្ទះនេះធំខ្លាំងណាស់ តែប៉ុណ្ណឹងឯងគេជាសេដ្ឋីនោះ
  • ឡាៗៗៗៗៗៗ........
  • ដូចជារំខានពេកហើយដឹង អ្នកនាងម្ចាស់​ រកគេងមិនបាន
  • ឡាៗៗៗៗ.....
  • ថ្លង់ណាស់ 
នាយដាយុមកដកកាសពីត្រចៀករបស់ខ្ញុំ ខ្ញុំក៏រុញគេចេញទៅលើឥដ្ឋ
  • ចង់លូកលាន់ខ្ញុំមែនទេ?
  • ខ្ញុំមិនមែនជាមនុស្សបែបនេះទេ
  • ចុះមកប៉ះពាល់ខ្ញុំធ្វើអី?
  • វាថ្លង់​ នេះនាងមកលូ ពេញផ្ទះបែបនេះវាថ្លង់រំខានដំនេក
  • ដេកត្រមក់ ខ្លួនឯងទេ ជួយមិនបានទេចាស៎
  • រីតា
  • ចង់ធ្វើអីខ្ញុំ ខ្ញុំមិនមែនជាអ្នកបម្រើក្នុងផ្ទះលោកទេ ខ្ញុំមកជួយព្រោះកត្តញ្ញូប៉ុណ្ណោះ
អស់ពាក្យនិយាយហើយមែនទេ សេដ្ឋីកម្លោះ ជួយមិនបានទេនរណាប្រើឲ្យខ្ញុំឆ្លាតធ្វើអី?
  • ទៅងូតទឹកទៅ....  ក្លិនមាត់ណាស់
  • ណែ នាង ខ្ញុំមិនដែលមានក្លិនមាត់ទេ
  • តែវាឈួលណាស់
  • នាង...
ម្ហូបអាហាររៀបចំហើយ គេនៅញាំឯខ្ញុំដើរមកអង្គុយលើបង់មុខផ្ទះក្នុងសួន
  • ជនទីមួយដែលបានឆ្លងកាត់មហាសមុទ្រអាត្លង់ទិច មុនគេគឺលោកAlfred Johnson ជាមនុស្សដែលអស្ចារ្យដើរផ្សងព្រេងតែម្នាក់ឯង តែគាត់ជាបណ្ឌិត ។ខ្ញុំមិនដឹងថាមានលុយរៀនតឬអត់ទេ?នឹងបានក្លាយជាអ្នកល្បីខ្លះ
ខ្ញុំចប់បាក់ឌុបហើយជាមួយនិទ្ទេសC ខ្វះមួយពិន្ទុបាន Bហើយ រៀនមិនបាច់បង់លុយ តែនេះវាស៊យត្រង់មិនត្រូវគ្នាជាមួយគ្រូមុខវិជ្ជាមិនបានរៀន២ខែ ប្រលងធ្លាក់មួយពិន្ទុបណ្តោយ.
  • ខំអានសៀវភៅណាស់ ឯងនឹងមានអនាគតល្អណារីតា
  • ដូចបងម្លិះឯងនិយាយមិនអីទេ
  • ណែឯងបងឈ្មោះប៉ូលីសណាមិនមែនម្លិះទេ ប្រុសពេញលក្ខណះណានាង 
  • តែម្លិះវាស្រួលហៅជាង 
  • មើលទៅឯងដូចជាតានតឹងណាស់
  • គឺរឿងរៀនហ្នឹងណា ខ្ញុំប្រលងបាន C បើបានBវិញណា រៀនមិនអស់លុយទេ តែបាន C ត្រូវបង់៥០%។មួយឆ្នាំ១៨០$ ទៅរកឯណាបាន អ្នកម៉ែលក់ផ្លែឈើ រកតែលុយទិញវិញមិនបាន ឯលោកពុកបើកឡានជូនលោកម្ចាស់ ប្រាក់នោះឧបត្ថម្ភដល់ខ្ញុំរៀនស្ទើរតែមិនគ្រប់ 
  • វេទនាណាស់ ឯងចប់ទី១២ ហើយ ក៏រកការងារធ្វើទៅ បន្តមហាវិទ្យាល័យធ្វើអីបើយើង ខ្វះធនធាននោះ?
  • សង្គមការងារណាបងគេត្រូវការហោចណាស់ក៏ បរិញ្ញារងដែរណាបង ទី១២ រកការងារ ល្អធ្វើមិនបានទេ 
  • តស៊ូទៅឯង បងក៏ជួយអីឯងមិនបានដែរ បងរៀនបានទាបណាស់
  • តស៊ូដូចគ្នាបង
  • រីតា ...
  • វាស្អីទៀតហើយ?????????
  • ទៅអ្នកប្រុសហៅហើយ
  • ប្រមូលអាហារទុកទៅ ខ្ញុំឈប់ញ៉ាំហើយ 
  • ចាស៎
  • មិនញ៉ាំទេឬ?
  • ឃើញមុខលោកហើយក៏ញ៉ាំមិនចូល
  • នាង មិនរករឿងខ្ញុំមួយថ្ងៃមិនបានទេឬ???
  • មិនបានទេ!!!!!!
  • ខ្ញុំគួរឲ្យស្អប់ត្រង់ណាទៅ????????
  • ត្រង់ឬកជាសេដ្ឋីនេះឯង
ខ្ញុំប្រមូលអាហារទុក ហើយទៅលាងចាននៅផ្ទះបាយ
  • យើងដូចដើមមិនបានទេឬ??????
  • អត់ទេ  វាហួសពេលហើយ អ្នកប្រុសខ្ពង់ខ្ពស់ពេក មិនសាកសមជាមិត្តខ្ញុំទេ
  • ប៉ុន្តែខ្ញុំមិនដែលប្រកាន់ទេ
  • តែខ្ញុំប្រកាន់ មេត្តាចេញឲ្យឆ្ងាយពីខ្ញុំទៅ
  • ខ្ញុំមិនទៅ!!!!!!!!!!!!!!
ដាយុមកជួយលាងចានខ្ញុំ មិនប្រយ័ត្នក៏ភ្លាត់ជើងដួលមកលើខ្ញុំទាំងស្រុង
  • ធ្ងន់ណាស់ដូចដំរីទឹក
  • រីតា
ខ្ញុំរុញអ្នកប្រុសចេញ ។ហើយដើរទៅក្នុងបន្ទប់បាត់។
យប់នេះខ្ញុំមកគេងនៅផ្ទះអ្នកប្រុសដាយុ ជាន់លើបំផុតនៃផ្ទះក៏ខ្ពស់នេះ។ ស្រម៉ៃពីកុមារ
  • មករីតាមកលេងជាមួយខ្ញុំណា
  • ចាស៎អ្នកប្រុស
  • ទៅចេញទៅនាងអ្នកបម្រើ
  • ឈប់ភ្លាមណា វណ្ណះ កុំមកថាឲ្យរីតាណា
  • ឬមិនពិត នាងអ្នកបម្រើៗៗៗៗៗៗៗៗៗ
អ្នកប្រុសដាយុ ឈ្លោះគ្នាជាមួយអ្នកប្រុសវណ្ណះ ដែលជាបងប្អូនជីដូនមួយ ព្រោះអ្នកប្រុសវណ្ណះ

  • មិនថានរណាថាឲ្យរីតា មិនថានរណាស្អប់រីតាតែ ដាយុម្នាក់នេះគ្មានថ្ងៃស្អប់រីតាទេគឺ ស្រឡាញ់រហូត...
ខ្ញុំក៏ជឿជាក់លើអ្នកប្រុសដូចគ្នា
    ថ្ងៃមួយ នៅសាលារៀនក្មេងមួយក្រុម ចោមវៃអ្នកប្រុសដាយុ
  • ជួយខ្ញុំផង ខ្ញុំខ្លាចហើយ ខ្ញុំខ្លាច
  • ឈប់ភ្លាម 
ខ្ញុំវាយក្មេងទាំងនោះ រត់អស់ ខ្ញុំដើរមកផ្ទះវិញជាមួយអ្នកប្រុសដាយុ
  • អ្នកប្រុសប្រាប់ថាស្រឡាញ់ខ្ញុំ តែការពារខ្ញុំមិនបានផង ខ្ញុំចូលចិត្តមនុស្សប្រុសក្លាហាន
តាំងពីថ្ងៃនោះមកអ្នកប្រុសដាយុ ទៅបង្ករឿងមិនលោះថ្ងៃ
  • ខ្ញុំចូលចិត្តមនុស្សក្លាហានមិនមែនមនុស្សបង្កទំនាស់ទេ មនុស្សដែលសង្គមចូលចិត្ត 
  ខ្ញុំក៏បបួលអ្នកម៉ែបែកផ្ទះហើយមកនៅផ្ទះតូចវិញ។
  • មក គេងលើដំបូលបែបនេះគ្មានផ្កាយមើលទេ ចុះបើភ្លៀង​  ប្រយ័ត្នឈឺណា ខ្ញុំឲ្យប៉ូលីសរៀបចំបន្ទប់សម្រាប់នាងរួចហើយ
  • អគុណ
  • រីតា
  • លោកទៅវិញចុះខ្ញុំត្រូវការសម្រាក
  • ខ្ញុំចង់សុំទោសពិតមែនណា 
អ្នកប្រុសដាយុបានធ្វើរឿងមួយ ឲ្យខ្ញុំស្អប់ គឺគាត់បានបោកប្រាស់ស្រីម្នាក់ រហូតដល់នាងសម្លាប់ខ្លួន ព្រោះភាពមិនទទួលខុសត្រូវរបស់គាត់ ។
  ព្រលឹមស្រាងៗ ខ្ញុំក៏ចុះមករៀបចំម្ហូប បន្ទាប់មកឲ្យបងប៉ូលីស ចាត់ចែងព្រោះ ខ្ញុំត្រូវប្រញាប់ទៅជួយ រៀបចំផ្លែឈើអ្នកម៉ែ។
  • ខ្ញុំជូនទៅណារីតា
  • មិនអីទេ
  • នេះជាការតាំងចិត្តណា
  • ចាស៎
អ្នកប្រុសដាយុជូនខ្ញុំមកដល់តូបផ្លែឈើអ្នកម៉ែ
  • មកម៉ែកូនជួយ 
  • ចាស៎កូន អ្នកប្រុសដាយុមកអង្គុយសិនមកកូន
  • បាទ អ្នកម៉ែ
  • មករីតាខ្ញុំជួយ
  • អគុណ ប៊ុនធឿន
ប៊ុនធឿនមកជួយខ្ញុំតាំងពីព្រឹកតែម្តង ។ អ្នកប្រុសដាយុប្រច័ណ្ឌខ្លាំងណាស់
  • ខ្ញុំជម្រាបលាអ្នកម៉ែ
  • ចាស៎កូន
អ្នកប្រុសដាយុបើកឡានយ៉ាងប្រញាប់

១៥ នាទីក្រោយលោកជំទាវ បានមកប្រាប់អ្នកម៉ែថា អ្នកប្រុសមានគ្រោះថ្នាក់នៅមន្ទីរពេទ្យ
  • មកវេទនាទៀតហើយ អំពល់ទុក្ខមែនត្រូវមកបញ្ចុកបាយ រាល់ថ្ងៃបែបនេះណា ស្លាប់មិនខានទេ
  • រីតា
  • ចាស៎លោកជំទាវ
  • អ៊ុំផ្ញើរមើលយុផងណាកូន
  • ចាស៎
អ្នកប្រុសយុ បើកឡានទៅបុកនឹង បង្គោលភ្លើង របួសយ៉ាងដំណុំ
តើខ្ញុំមិនបារម្ភពីអ្នកមែនឬ?????????????គ្រាន់តែឭដំណឹងមិនទាន់ទេ អ្នកមកដល់កន្លែងកើតហេតុមុនគេគឺជាខ្ញុំ ខ្ញុំបារម្ភពីអ្នកប្រុសជាងជីវិតខ្ញុំទៀត តែខ្ញុំខឹងដែលគាត់មិនទទួលខុសត្រូវលើនារីម្នាក់ រហូតដល់នាងសម្លាប់ខ្លួន  ខ្ញុំស្អប់ទង្វើនេះណាស់។
  •   ខ្ញុំខូចចិត្តដូចគ្នាណា ដែលអ្នកប្រុសក្លាយទៅជាបែបនេះ ខ្ញុំ,,,,,,,,,,,,,,,,,,
  • បងយុ,,,,,,,,,,,,,,,,ណែនាងអ្នកបម្រើ  តើបងយុយ៉ាងណាហើយ???
ខ្ញុំធ្វើហី  ខ្ញុំស្អប់ចរិកនារីម្នាក់នេះណាស់  ស្ត្រីខ្មែរតែនាងរស់នៅបរទេសតាំងពីកើតមកម្ល៉េះ គ្មានលក្ខណះជានារីខ្មែរក្នុងខ្លួនសូម្បីតែបន្តិច នាងជាកូនរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក។
នាងរស់នៅលើទឹកដីអាមេរិកហើយចេញចូលស្រុកខ្មែរ នឹងឯង។ នាងតាមអ្នកប្រុសយុ ៣ឆ្នាំហើយ​។  អ្នកប្រុសយុគេងហើយ ឯធីតា ដើរចុះឡើងៗ
  • នែ អ្នកនាងមេត្តាឈប់សិនបានទេ ខ្ញុំវិលមុខណាស់
  • នេះណានាងមិនបារម្ភពីយុទេឬ?
  • បារម្ភឬ? ធុញស្ទើរស្លាប់
  • នាងនិងយុ​ ស្អប់គ្នាយូរហើយមែនទេ?
  • ចាស៎
  • តែនាងជាអ្នកបម្រើណាមកស្អប់ចៅហ្វាយនាយម៉េច នឹងបាន?
  • បើចៅហ្វាយនាយធ្វើចរិកគួរឲ្យស្អប់
  • យុទៅធ្វើអីនាង?
  • គ្មានទេ អ្នកនាងនៅចាំទៅណា ខ្ញុំទៅយកអាហារមកឲ្យ
ហេតុអីមែនទេ? ឆវីមិនខុសទេ តែអ្នកប្រុសមិនទទួលខុសត្រូវ រហូតដល់នាងសម្លាប់ខ្លួន នាងឈឺចាប់ អ្នកប្រុសដែលខ្ញុំស្គាល់ពីមុនមិនមែនបែបនេះទេ។
  • រីតា
  • ចាស៎ លោកជំទាវ
  • ថ្ងៃនេះកូនយុអាចទៅវិញបានហើយ
  • ចាស៎ ចាំនាងខ្ញុំជួយរៀបចំជូនចាស៎
  • ល្អណាស់កូន
  • នាងសប្បាយចិត្តដែរអី​ រីតា​ ដែលខ្ញុំអាចទៅផ្ទះវិញបាននោះ?
  • ចាស៎ អ្នកប្រុស
ត្រលប់មកដល់ផ្ទះ។ ថ្ងៃនេះខ្ញុំមានក្តីសុខណាស់
  • រីតា
  • ចាស៎ អ្នកម៉ែ
  • លោកជំទាំវ នឹងជួយចិញ្ចឹមថែរក្សាកូន ដោយផ្តល់ឲ្យកូនបានបន្តការសិក្សា នៅសាកលវិទ្យាល័យណាកូន
  • មែនឬអ្នកម៉ែ? កូនសប្បាយចិត្តណាស់
ខ្ញុំឩបអ្នកម៉ែជាប់! ខ្ញុំបានទៅរៀនបន្តហើយមែនទេ???????
  • រៀបចំខោអាវទៅកូន
  • ទៅណាម៉ែ?
  • គឺលោកជំទាវនឹងយកកូនទៅនៅជាមួយ កូនបានរៀនបណ្តើរ ជួយលោកជំទាវបណ្តើរនោះអីកូន គុណូបការះរបស់លោកជំទាវធំណាស់ណាកូន
  • ចាស៎អ្នកម៉ែ
នេះខ្ញុំត្រូវទៅនៅផ្ទះនោះវិញហើយមែនទេ?
ថ្ងៃនេះខ្ញុំនៅតូប ព្រោះអ្នកម៉ែទៅវត្ត​ ស្អែកនេះខ្ញុំត្រូវទៅនៅផ្ទះនោះហើយ។ ជីវិតអឺយ!
  • រីតា!
  • ហ្អាស?
  • ណែឯងភ្លឹកទៅណា គេទិញក្រូចនោះណ៎!
  • អូ៎! ត្រូវការប៉ុន្មានដែរអ៊ី?
  • ឯងនេះអារម្មណ៍ហោះហើរទៅណាក៏មិនដឹង
  • គ្នាកំពុងគិតហ្នឹងណា!
  • ស្អែកនេះ












............. ទុកអោយមិត្តអ្នកអាន រង់ចាំអានជាបន្តទៀត